មនុស្សបួនបានស្លាប់នៅក្នុងគ្រោះថ្នាក់លើផ្លូវរថភ្លើងនៅប្រទេសអេស្ប៉ាញ

0

បរទេស៖ សេវាសង្គ្រោះបន្ទាន់បាននិយាយថា កាលពីថ្ងៃអាទិត្យ យ៉ាងហោចណាស់មនុស្សបួននាក់ត្រូវបានស្លាប់ នៅពេលដែលពួកគេត្រូវបានទូដឹកម៉ាស៊ីនរថភ្លើងបុក នៅក្បែរទីក្រុង Barcelona ខណៈពេលដែលព្យាយាមឆ្លងកាត់ផ្លូវរថភ្លើង។

ក្រុមហ៊ុន Renfe ដែលជាប្រតិបត្តិករផ្លូវដែករបស់រដ្ឋាភិបាលបាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ០៨៖២២នាទីយប់ នៅទីក្រុង Montmelo ក្បែររដ្ឋធានី Catalan នៅពេលដែលមនុស្ស ០៧នាក់បានឆ្លងកាត់ផ្លូវដែកនៅទីតាំងហាមឃាត់។

កាលពីថ្ងៃអាទិត្យ សេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្សបីនាក់បានស្លាប់នៅកន្លែងកើតហេតុ និងមនុស្សទីបួន បានស្លាប់នៅក្នុងមន្ទីរពេទ្យដោយគាំងបេះដូង។ ដោយឡែកមនុស្សបីនាក់ទៀតបានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

ប្រភព​៖ អគ្គស្នងការដ្ឋាននគរបាលជាតិ