បរទេស៖ យោងតាមអាជ្ញាធរកំពង់ផែដីគោកម៉ូហាន (Mohan) បានឱ្យដឹងថា កំពង់ផែដីគោកនេះ គឺជាកំពង់ផែនៅតាមព្រំដែនរបស់ប្រទេសចិនជាមួយប្រទេសឡាវ ដែលទទួលបានអ្នកដំណើរសរុបចំនួន ១.០០០.៥៤១នាក់ ដែលធ្វើដំណើរមកពី ៦៤ប្រទេសនិងតំបន់នៅក្នុងឆ្នាំនេះ។
លោក សេងដាឡា និតទីយ៉ា សមាជិកការងារឡាវនៃផ្លូវដែកចិន-ឡាវ បានក្លាយជាអ្នកដំណើរទីមួយលាន ដែលបានឆ្លងកាត់កំពង់ផែដីគោកក្នុងខេត្តយូណាននៅភាគនិរតីនៃប្រទេសចិនក្នុងឆ្នាំនេះ ដោយទទួលបានការអបអរសាទរ និងផ្កាពីបុគ្គលិកនៅច្រកព្រំដែនកំពង់ផែដីគោកម៉ូហាន។
ចរាចរណ៍ចូល និងចេញនៅកំពង់ផែដីគោកនេះមានការកើនឡើងតាំងពីដើមឆ្នាំនេះមក ដោយកើនឡើងពីជាមធ្យម ៣.០០០នាក់ក្នុងមួយថ្ងៃ ដល់អតិបរមា ៨.០០០នាក់ក្នុងមួយថ្ងៃ។
កំពង់ផែម៉ូហាន គឺជាកំពង់ផែដីគោកដ៏ធំបំផុតរវាងប្រទេសចិន និងឡាវ។ កំពង់ផែដីគោកនេះបានវិវត្តទៅជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងជាច្រកទ្វារដ៏សំខាន់ទៅកាន់ប្រទេសនានាក្នុងឧបទ្វីបឥណ្ឌូចិន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា