បរទេស៖ អត្រាប្តូរប្រាក់នៃរូបិយប័ណ្ណចិនរេនមីនប៊ី (renminbi) ឬប្រាក់យ័នបានឡើងថ្លៃដល់ ៧,១៧៨៦យ័នធៀបនឹងប្រាក់ដុល្លារអាម៉េរិកកាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមប្រព័ន្ធពាណិជ្ជកម្មប្តូរប្រាក់បរទេសរបស់ប្រទេសចិន។
នៅក្នុងទីផ្សារប្តូរប្រាក់បរទេសរបស់ប្រទេសចិន ប្រាក់យ័នត្រូវបានអនុញ្ញាតឱ្យឡើង ឬធ្លាក់ចុះ ២% ពីអត្រាប្តូរប្រាក់រៀងរាល់ថ្ងៃជួញដូរ។
អត្រាប្តូរប្រាក់នៃប្រាក់យ័នធៀបនឹងប្រាក់ដុល្លារអាម៉េរិក គឺផ្អែកលើតម្លៃជាមធ្យមដែលមានទម្ងន់ដែលផ្តល់ឱ្យដោយអ្នកបង្កើតទីផ្សារមុនពេលបើកទីផ្សារអន្តរធនាគាររៀងរាល់ថ្ងៃធ្វើការ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា