ហ្វីលីពីន៖ កាលពីថ្ងៃចន្ទ យោធារបស់រដ្ឋធានីម៉ានីលបាននិយាយថា នាវាកងទ័ពជើងទឹកប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធរួមគ្នាឆ្លងកាត់ផ្នែកខ្លះ នៃសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
កងកម្លាំងប្រដាប់អាវុធនៃបញ្ជាការភាគខាងលិចរបស់ប្រទេសហ្វីលីពីនបាននិយាយថា នេះគឺជាលើកទីមួយហើយដែលប្រទេសហ្វីលីពីន និងទីក្រុង Washington បានធ្វើសមយុទ្ធរួមគ្នានៅក្នុងដែនទឹកភាគខាងលិចនៃកោះ Palawan ។ ការបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងហ្វីលីពីនកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋធានីម៉ានីល និងទីក្រុងប៉េកាំង ដោយការទាមទារផ្នែកមួយចំនួនធំនៃសមុទ្រចិនខាងត្បូង។
នាវាពិឃាតលឿនលឿនប្រឆាំងកាំជ្រួចមីស៊ីលប្រភេទ BRP Jose Rizal របស់កងទ័ពជើងទឹកហ្វីលីពីន និងនាវាពិឃាតប្រឆាំងកាំជ្រួចមីស៊ីលប្រភេទ Alrleigh Burke-class ឈ្មោះ USS Ralph Johnson របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចូលរួមសមយុទ្ធរួមគ្នា ក្នុងអំឡុងពេលដែលនាវាជាច្រើនផ្សេងទៀតធ្វើសមយុទ្ធនៅក្បែរគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាការភាគខាងលិចបាននិយាយថា “ព្រឹត្តិការណ៍នេះមានគោលបំណងផ្តល់ឱកាសសម្រាប់កងទ័ពជើងទឹកហ្វីលីពីន និងកងទ័ពជើងទឹកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកររបស់សហរដ្ឋអាមេរិកសាកល្បង និងកែលម្អគោលលទ្ធិដែនសមុទ្រដែលមានស្រាប់” ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ