លោកគីម ជុនអ៊ុន នឹងជួបពិភាក្សាជាមួយលោកពូទីន ខណៈដែលរុស្ស៊ីស្វែងរកការបង្កើនទំនាក់ទំនងយោធាឲ្យកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង

0

កូរ៉េ​ខាងជើង​៖ នៅ​ក្នុង​ខែ​នេះ លោក​គី​ម ជុន​អ៊ុ​ន គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​លោកពូ​ទី​ន ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​ផ្គត់ផ្គង់​ដល់ទី​ក្រុង​ម៉ូ​ស្គូ​នូវ​សព្វាវុធ​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​ដែល​រុ​ស្ស៊ី​និយាយ​ថា ខ្លួន​កំពុង​ស្វែងរក​ការ​បង្កើន​ទំនាក់ទំនង​យោធា​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​កូរ៉េ​ខាងជើង​។

កាលពី​ថ្ងៃ​ចន្ទ កាសែត New York Times បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​នៅ​ក្រៅប្រទេស លោក​គី​ម នឹង​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង Pyongyang ទៅ​កាន់​ទីក្រុង Vladivostok នៅ​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​នៃ​ប្រទេស​រុ​ស្ស៊ី តាម​រថភ្លើង​ពាស​ដែក ដែល​ជា​កន្លែង​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​លោកពូ​ទី​ន​។

កាសែត​បាន​រាយការណ៍​ថា ក្នុង​ខណៈ​ពេល​ដែល​នៅ​ទីក្រុង Vladivostok ដែល​ជាទី​ក្រុង​កំពង់​ផែ​នៅ​មិន​ឆ្ងាយ​ពី​ប្រទេស​កូរ៉េ​ខាងជើង មេដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​អំពី​ការ​បញ្ជូន​កាំភ្លើង​ធំ និង​កាំជ្រួច​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ទៅ​កាន់​រុ​ស្ស៊ី ដើម្បី​ជា​ថ្នូរ​នឹង​បច្ចេកវិទ្យា​ទំនើប​ផ្កាយ​រណប និង​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​របស់​ទីក្រុង​ម៉ូ​ស្គូ​។

ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ ការ​បង្កើន​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ ព័ត៌មាន​នៃ​ដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោងទុក​របស់​លោក Kim បាន​កើតឡើង​បន្ទាប់​ពី​ប្រទេស​រុ​ស្ស៊ី​បាន​និយាយ​ថា ខ្លួន​កំពុង​ពិភាក្សា​អំពី​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​កូរ៉េ​ខាងជើង​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ