សមត្ថកិច្ចចាប់បានជនដៃដល់ដែលដេញវាយជនរងគ្រោះ រហូតធ្លាក់ពីលើម៉ូតូបាត់បង់ជីវិត

0

តាកែវ ៖ នៅ​ថ្ងៃ​អង្គារ ០៥​រោច ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ច​ស័ក​ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥​និង​០០​នាទី មាន​ករណី​ឃាតកម្ម មួយ​ករណី កើតឡើង​នៅ​ភូមិ​ទួល​ចារ ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ពីរ​នាក់ មានឈ្មោះ អៀ សាន់​យូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​សិស្ស និង​ឈ្មោះ សោត ហួ​លី​ហេង ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​រហូត ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​សិស្ស​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ គ្មាន​ផ្លា​ក​លេខ ធ្វើ​សកម្មភាព​ដេញ​វាយ ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ រិ​ត កុសល់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចំការ ឃុំ ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ខណៈ​ពេល​កំពុង​ដេញ ជន​រង​គ្រោះ​ក៏​បាន​ធ្លាក់​ពីលើ​ម៉ូតូ បណ្តាល​អោយ ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង (​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់ C១២៥ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ តាកែវ ១Z.៦០៤៣ ដែល​មានឈ្មោះ មឿ​ន ប៉េង​ហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្ទង ឃុំរ​វៀង ស្រុក សំរោង ខេត្តតាកែវ ជា​អ្នក​ឌុ​ប ) ។ មូលហេតុ​ទំនាស់​ក្មេង​ទំនើង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ទោ ស្នងការ និង​មាន ការ​សម្របសម្រួល​ពី ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អៀ សាន់​យូ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ដោយឡែក​ឈ្មោះ សោត ហួ​លី​ហេង ត្រូវ​បាន​អនុញ្ញាត​នៅ​ក្រៅ​ឃុំ ដោយសារ​ជា​អនីតិជន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ 

May be an image of 9 people and textMay be an image of 10 people and textMay be an image of 1 person and textMay be an image of 8 people