ព្រះមហាក្សត្រថៃអនុម័តទៅលើគណៈរដ្ឋមន្ត្រីថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ស្រេតថា ថៈវីស៊ីន

0

បរទេស៖ ព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកន បានអនុម័តទៅលើគណៈរដ្ឋមន្ត្រីរបស់លោក ស្រេតថា ថៈវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ នេះបើយោងតាមសារព័ត៍មានរបស់ព្រះរាជវាំងថៃបានចេញផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា។

យោងតាមការចេញផ្សាយនោះបានឱ្យដឹងថា ព្រះមហាក្សត្រថៃ​បាន​តែងតាំង​រដ្ឋមន្ត្រី​ដែល​ជ្រើសរើស​ដោយ​លោក ស្រេតថា ដែល​ត្រូវបាន​បញ្ជាក់​ថា​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេសថៃ​ផងដែរ។

លោក ស្រេតថា បេក្ខភាពនៃគណបក្សភឿថៃ ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃកាលពីខែសីហា បន្ទាប់ពីទទួលបានសំឡេងឆ្នោតគាំទ្រភាគច្រើនសាមញ្ញក្នុងការបោះឆ្នោតសភា។

រដ្ឋាភិបាល​របស់​លោក​មាន​គណបក្ស​ចម្រុះ​ចំនួន១១ ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ ដែលរួមមាន​ទាំង​គណបក្ស​ធំៗ​ក្នុង​រដ្ឋបាល​មុន​របស់​លោក​នាយក​រដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន