ឡាវ​ប្រឈម​នឹង​ការ​ខ្វះខាត​កម្មករ​យ៉ាង​ខ្លាំង ដោយសារតែ

0

បរទេស៖ កាសែត Laotian Times បានរាយការណ៍កាលពីថ្ងៃទី៣០ ខែសីហាថា កម្មករឡាវកំពុងចាកចេញពីប្រទេសក្នុងចំនួនដ៏ច្រើនដើម្បីស្វែងរកឱកាសការងារនៅក្រៅប្រទេស ចំពេលដែលមានការកើនឡើងថ្លៃដើមនៃការរស់នៅប្រចាំថ្ងៃ។

ទន្ទឹមនឹងនេះដែរ រាប់ចាប់តាំងពីឧស្សាហកម្មផលិតកម្មរហូតដល់វិស័យសំណង់ និងបដិសណ្ឋារកិច្ច ក្រុមហ៊ុនធុរកិច្ចក្នុងស្រុកបានរាយការណ៍អំពីភាពកង្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ដែលបានប៉ះពាល់ដល់ប្រតិបត្តិការរបស់ពួកគេ និងការស្តារឡើងវិញក្រោយជំងឺរាតត្បាត។

យោងតាមកាសែតនេះបានឱ្យដឹងថា វិបត្តិការងារត្រូវបានបង្កឡើងជាចម្បងដោយសារតែកម្មករកំពុងស្វែងរកការងារធ្វើនៅប្រទេសដទៃ ដោយសារតែប្រាក់ឈ្នួលទាបនៅក្នុងប្រទេសឡាវ ទោះបីជាមានការឡើងប្រាក់ឈ្នូលខ្លះក៏ដោយ ក៏មិនអាចរក្សាបាននូវការបន្តធ្លាក់ថ្លៃនៃប្រាក់គីបឡាវដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរឡាវថែមទាំងបានអនុញ្ញាត និងសម្របសម្រួលដល់កម្មករក្នុងការស្វែងរកការងារបណ្តោះអាសន្ននៅក្រៅប្រទេសក្នុងប្រទេសមួយចំនួនផងដែរ ដូចជាប្រទេសកូរ៉េខាងត្បូង ថៃ និងជប៉ុន តាមរយៈបណ្តាញ និងកម្មវិធីស្របច្បាប់។

ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់កម្មករឡាវ ការិយាល័យនាយករដ្ឋមន្ត្រីឡាវបានអនុម័តការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែក្នុងប្រទេសពី ១.៣០០.០០០គីប (៦៧ដុល្លារអាម៉េរិក) ដល់ ១.៦០០.០០០គីប (៨៣ដុល្លារអាម៉េរិក) ចាប់ពីខែតុលាទៅ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា