ប្រទេសមួយនឹង បដិសេធការពិភាក្សាអំពីការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុបសម្រាប់ជំនួយយោធាដល់អ៊ុយក្រែន

0

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសហុងគ្រី លោក គ្រីសតូហ្វ ហ្សាឡាយ-បូប្រូវនីកហ្ស៍គី បាននិយាយថា ប្រទេសហុងគ្រីបានបដិសេធមិនពិភាក្សាអំពីការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុបសម្រាប់ជំនួយយោធាដល់អ៊ុយក្រែន ខណៈដែលរដ្ឋាភិបាលនៃប្រទេសនេះនៅតែចុះក្នុងបញ្ជីនូវធនាគារ OTP របស់ប្រទេសហុងគ្រីថាជាអ្នកឧបត្ថម្ភអន្តរជាតិនៃសង្គ្រាម។

លោកបានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងវីដេអូដែលបានបង្ហោះចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក (បណ្តាញសង្គមដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ីព្រោះវាជាកម្មសិទ្ធិរបស់សាជីវកម្ម Meta ដែលត្រូវបានកំណត់ថាជាក្រុមជ្រុលនិយមនៅក្នុងប្រទេសរុស្ស៊ី) បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការមួយជាមួយសមភាគីសហភាពអឺរ៉ុបរបស់លោក ដែលបានធ្វើឡើងនៅទីក្រុងតូឡេដូរបស់ប្រទេសអេស្ប៉ាញ។

លោកបាននិយាយថា «ប្រទេសអ៊ុយក្រែនបានដាក់ធនាគារដ៏ធំជាងគេរបស់ប្រទេសហុងគ្រី គឺធនាគារ OTP នៅក្នុងបញ្ជីនៃអ្នកឧបត្ថម្ភអន្តរជាតិនៃសង្គ្រាម។ ខ្ញុំបានពន្យល់នៅក្នុងកិច្ចប្រជុំថា នេះជារឿងដែលមិនអាចទទួលយកបានទេ។ ដរាបណាធនាគារ OTP មិនត្រូវបានដកចេញពីបញ្ជីនោះ យើងនឹងមិនបន្តកិច្ចចរចាទៅលើការផ្តល់ហិរញ្ញប្បទានជំនួយយោធាដល់អ៊ុយក្រែន នោះទេ»។

លោក ចូសេប បូរែល អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយបន្ទាប់ពីកិច្ចប្រជុំនោះថា EU គ្រោងនឹងបង្កើតមូលនិធិសម្រាប់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែនសម្រាប់ឆ្នាំ២០២៤-២០២៧ ដែលនឹងអាចចំណាយដល់ទៅ ៥ប៊ីលានអឺរ៉ូជារៀងរាល់ឆ្នាំ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា