បរទេស៖ អគ្គនាយកដ្ឋានសេវាសុខភាព (DGHS) របស់ប្រទេសបង់ក្លាដែសបាននិយាយថា ប្រទេសបង់ក្លាដែសបានរាយការណ៍ករណីជំងឺគ្រុនឈាមថ្មីចំនួន ២.២៩១ករណី និងអ្នកស្លាប់ចំនួន ១៣នាក់ទៀតកាលពីថ្ងៃអង្គារ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១១៩.១៣៣នាក់ ហើយចំនួនអ្នកស្លាប់កើនឡើងដល់ ៥៦៩នាក់ ចាប់តាំងពីខែមករាឆ្នាំនេះមក។
ចំនួនអ្នកស្លាប់រួមមានចំនួន ៣១៨នាក់ក្នុងខែសីហា និង ២០៤នាក់ក្នុងខែកក្កដា។
យោងតាមតួលេខដែលបានរាយការណ៍ដោយអគ្គនាយកដ្ឋាន DGHS នៃក្រសួងសុខាភិបាលបង់ក្លាដែសបានឱ្យដឹងថា ក្នុងអំឡុងពេល ២៩ថ្ងៃដំបូងក្នុងខែសីហា មានករណីជំងឺគ្រុនឈាមចំនួន ៦៧.៣០១ករណីត្រូវបានកត់ត្រា បន្ទាប់ពីមនុស្សចំនួន ៤៣.៨៥៤នាក់បានឆ្លងជំងឺនេះ ដែលបណ្តាលមកពីមូសកាលពីខែមុន។
អគ្គនាយកដ្ឋាន DGHS បាននិយាយថា ចំនួនសរុបនៃអ្នកជំងឺដែលបានជាសះស្បើយនៅក្នុងប្រទេសមានចំនួន ១១០.៣៤៦នាក់ រួមទាំងអ្នកជាសះស្បើយថ្មីចំនួន ២.២៧២នាក់កាលពីថ្ងៃអង្គារ។
រដូវមូសុងចាប់ពីខែមិថុនាដល់ខែកញ្ញាជារដូវជំងឺគ្រុនឈាមក្នុងប្រទេសបង់ក្លាដែស ដែលត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានហានិភ័យខ្ពស់ងាយនឹងកើតជំងឺឆ្លងពីមូស៕
ប្រភព៖ ក្រសួងព័ត៌មាន