សមត្ថកិច្ចតាមប្រដេញ ចាប់ក្រុមអ្នកលេងកាំបិតពេលរាត្រីបានម្នាក់

0

សៀមរាប ៖ នៅ​វេលា​ម៉ោង ១២ និង​២៥​នាទី រំលង​អធ្រាត្រ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​ល្បាត​នៃ​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា បាន​ប្រដេញ​ចាប់​ក្រុម​អ្នកលេង​ដាវ​កាំបិត​ពេល​រាត្រី ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំ​រេ​ី​ក ក្រុង​/​ខេត្តសៀមរាប។ ជនសង្ស័យ​ឈ្មោះ លី សុវណ្ណ​ដា អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ វាល សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប មុខរប រៀន​កាត់សក់ ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​អន្តរាគមន៍​ដកហូត​វត្ថុ​តាង​បាន ផ្គាក់ ចំនួន ០១​ដេ​ី​ម ម៉ូតូ​ចំនួន ០១​គ្រឿង ម៉ាក Honda C 125 ឆ្នាំ​២០២២ ពណ៌​ខ្មៅ ស្លាក​លេខ សៀមរាប 1AN 6813 ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ម៉ាក iPhone 11 Pro Max ពណ៌​មាស ។ ក្រោយ​ឃាត់ខ្លួន កម្លាំង​អន្តរាគមន៍​បាន​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​ឲ្យ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្រាវជ្រាវ និង​អនុវត្ត​នីតិវិធី​បន្ត ៕​

ប្រភព៖ ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប