បរទេស៖ កាលពីថ្ងៃច័ន្ទ សមាជិកសភាចិនបានចាប់ផ្តើមកិច្ចពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ ស្តីពីសន្តិសុខស្បៀងអាហារ ដើម្បីបង្កើនសមត្ថភាពរបស់ប្រទេសចិនសម្រាប់ការគ្រប់គ្រងព្រៃឈើ និងកិច្ចការពារហានិភ័យសន្តិសុខស្បៀងអាហារ។
ច្បាប់ដែលបានស្នើឡើងនេះត្រូវបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិសម្រាប់ការពិភាក្សាជាលើកដំបូងក្នុងអំឡុងពេលនៃសម័យប្រជុំដែលកំពុងបន្តរបស់សភាដែលដំណើរការពីថ្ងៃច័ន្ទដល់ថ្ងៃពុធ។
សេចក្តីព្រាងដែលមាន ១១ជំពូក និង៦៩មាត្រានេះ ផ្តោតទៅលើបញ្ហាសំខាន់ៗសម្រាប់មូលដ្ឋានគ្រឹះរបស់ប្រទេសចិនសម្រាប់សន្តិសុខស្បៀងអាហារ ដូចជាការការពារដីដាំដុះ ការផលិតគ្រាប់ធញ្ញជាតិ និងទុនបម្រុងគ្រាប់ធញ្ញជាតិជាដើម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា