កំពង់ផែតាមព្រំដែនចិន-ម៉ុងហ្គោលី មានកំណត់ត្រាខ្ពស់នៃការគ្រប់គ្រងបរិមាណទំនិញប្រចាំថ្ងៃ

0

បរទេស៖ រដ្ឋបាលកំពង់ផែបាននិយាយថា បរិមាណទំនិញប្រចាំថ្ងៃដែលគ្រប់គ្រងដោយកំពង់ផែហ្គានម៉ូដដែលជាកំពង់ផែផ្លូវហាយវេយ័ដ៏ធំបំផុតនៅព្រំដែនចិន-ម៉ុងហ្គោលី បានកើនឡើងលើសពី ១៧០.០០០តោនហើយមកដល់ពេលនេះនៅក្នុងឆ្នាំ២០២៣។

តួលេខនេះបានបង្ហាញពីបរិមាណខ្ពស់នៃទំនិញប្រចាំថ្ងៃដែលគ្រប់គ្រងដោយកំពង់ផែ។ នៅក្នុងឆ្នាំ២០២២ កំពង់ផែបានបញ្ចប់ការទូទាត់គយនៃទំនិញជាង ១៩លានតោនដែលច្រើនជាងពីរដងកាលពីឆ្នាំ២០២១ ។

រដ្ឋបាលកំពង់ផែបាននិយាយថា គិតត្រឹមសប្តាហ៍មុន កំពង់ផែបានគ្រប់គ្រងទំនិញជាង ១៥លានតោន ពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ លើសពី ១០០%។ កំណើននេះកើតឡើងដោយសារការទូទាត់គយដ៏ឆ្លាតវៃ និងការសម្រួលដល់ការទូទាត់គយ។

ស្ថិតនៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៅភាគខាងជើងប្រទេសចិន កំពង់ផែហ្គានម៉ូដ គឺជាច្រកនាំចូលថាមពលដ៏សំខាន់សម្រាប់ប្រទេសមួយនេះ និងជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅច្រករបៀងសេដ្ឋកិច្ចរវាងចិន-ម៉ុងហ្គោលី-រុស្ស៊ី៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា