បរទេស៖ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអាជ្ញាធររូបិយវត្ថុរបស់ប្រទេសសិង្ហបុរី (MAS) និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MTI) បានឱ្យដឹងថា តម្លៃទំនិញប្រើប្រាស់របស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះកាលពីក្នុងខែឧសភា ដោយសារតែការធ្លាក់ចុះនៃអតិផរណាទៅលើម្ហូបអាហារ និងការលក់រាយ។
គួរកត់សម្គាល់ថា អតិផរណាស្នូលនៅក្នុងខែឧសភាបានធ្លាក់ចុះដល់ ៤,៧% ជាលើកដំបូងដែលវាបានធ្លាក់ចុះក្រោមកំណត់សម្គាល់ ៥% ចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ មក និងទាបជាង ៥% ដែលបានកត់ត្រានៅក្នុងខែមេសា។
ទន្ទឹមនឹងនេះដែរ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) នៅក្នុងខែឧសភាបានកើនឡើង ៥,១% ពីមួយឆ្នាំទៅមួយឆ្នាំ និងធ្លាក់ចុះពីការកើនឡើង ៥,៧% ដែលបានកត់ត្រាកាលពីមួយខែមុន ដែលភាគច្រើនបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្លៃដឹកជញ្ជូនឯកជន និងអតិផរណាស្នូល៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា