បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) កំពុងក្លាយជាមជ្ឈមណ្ឌលមួយនៃពិភពលោកពហុប៉ូលដែលកំពុងមានការវិវត្ត។
ប្រមុខរដ្ឋរូបនេះបាននិយាយថា «ខ្ញុំកត់សម្គាល់ដោយមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌសហភាពអឺរ៉ាស៊ីកំពុងបន្តពង្រឹង ហើយសមាគមរបស់យើងកំពុងប្រកាន់ខ្ជាប់នូវតួនាទីនៃមជ្ឈមណ្ឌលឯករាជ្យ និងគ្រប់គ្រាន់ដោយខ្លួនឯងនៃពិភពលោកពហុប៉ូលដែលកំពុងមានការវិវត្ត»។
លោកប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ថា អន្តរកម្មក្នុងចំណោមបណ្តាប្រទេសជាសមាជិក EAEU តែងតែត្រូវបានបង្កើតឡើងនៅលើគោលការណ៍នៃផលប្រយោជន៍ទៅវិញទៅមក ការគិតគូរពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក និងដោយផ្តោតសំខាន់ទៅលើការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងការបង្កើនសុខុមាលភាពរបស់ប្រជាជនរបស់ប្រទេសទាំងអស់នៅក្នុងសហភាពរុស្ស៊ី៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា