ន័រវេស៖ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិន័រវេសលោក Bjoern Arild Gram បាននិយាយថា ប្រទេសខ្លួននឹងគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលស្តីពីការបើកបរយន្តហោះចម្បាំងប្រភេទ F-16 ដល់អាកាសយានិកអ៊ុយក្រែន។កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានយល់ព្រមនឹងផ្តល់កម្មវិធី បណ្តុះបណ្តាលនេះ ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធានាឲ្យលោក Biden ថា យន្តហោះរបស់សហរដ្ឋអាមេរិកប្រភេទនេះនឹងមិនត្រូវបានប្រើប្រាស់ដើម្បីចូលទៅក្នុងទឹកដី រុស្ស៊ីទេ។
លោក Gram បាននិយាយថា “រដ្ឋាភិបាលគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយកំពុងពិចារណាអំពីវិធីដែល ន័រវេសអាចរួមចំណែកជាមួយសម្ព័ន្ធមិត្ត និងដៃគូនានា”។ រដ្ឋមន្ត្រីបានប្រាប់ទូរទស្សន៍របស់រដ្ឋាភិបាល NRK ថា រដ្ឋាភិបាលន័រវេសមិនទាន់បានសម្រេចថាតើ ន័រវេសនឹងផ្តល់ ឬមិនផ្តល់យន្តហោះប្រភេទ F-16 ដល់អ៊ុយក្រែនទេ។
រុស្ស៊ី ដែលកងកម្លាំងរបស់ខ្លួនបានឈ្លានពានអ៊ុយក្រែនកាលពី ១៥ ខែមុន បាននិយាយថា ការផ្តល់យន្តហោះចម្បាំងប្រភេទ F-16 ដែលផលិតដោយសហរដ្ឋអាមេរិកទៅអ៊ុយក្រែន នឹងគ្មានប្រយោជន៍អ្វីឡើយ និងចោទជាសំណួរអំពីតួនាទីរបស់អង្គការណាតូក្នុងសង្គ្រាមផងដែរ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ