អូស្ត្រាលី និងឥណ្ឌានឹងជួបពិភាក្សាអំពីទំនាក់ទំនងវិស័យសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការវិស័យរ៉ែសំខាន់ៗ

0

អូស្ត្រាលី៖ កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានជួបជាមួយសមភាគីឥណ្ឌាលោក Narendra Modi នៅទីក្រុងស៊ីដនី ដើម្បីពិភាក្សាអំពីសន្តិសុខ និងទំនាក់ទំនងវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តោប្រវេសន៍ ដើម្បីឲ្យជម្រុញឲ្យនិស្សិតឥណ្ឌា និងអ្នកជំនួញ ទៅសិក្សា និងវិនិយោគនៅប្រទេសអូស្ត្រាលី។

មន្ត្រីឥណ្ឌាបាននិយាយថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីផលប៉ះទង្គិចនៃជម្លោះរបស់រុស្ស៊ី ជាមួយអ៊ុយក្រែនទៅលើប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសបញ្ហាសន្តិសុខស្បៀង និងប្រេងឥន្ធនៈ។ លោក Modi កំពុងបំពេញទស្សនកិច្ចនៅអូស្ត្រាលីដែលជាទស្សនកិច្ចលើកដំបូងចាប់តាំងពីឆ្នាំ ២០១៤ និងមានរយៈពេលពីរខែបន្ទាប់ពីលោក Albanese បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌា និងអូស្ត្រាលីគឺជាសមាជិកនៃក្រុមប្រទេស Quad ដែលរួមមានប្រទេសជប៉ុន និងសហរដ្ឋអាមេរិកផងដែរ ហើយលោក Modi មានភារកិច្ចទៅចូលរួមកិច្ចប្រជុំមេដឹកនាំក្រុម Quad នៅទីក្រុងស៊ីដនី។ ប៉ុន្តែកិច្ចប្រជុំនោះត្រូវបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់ក្រុម G7 នៅទីក្រុងតូក្យូជំនួសវិញ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រូវត្រឡប់ទៅកាន់ ទីក្រុងវ៉ា Washington វិញ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ