ហ្វីលីពីន សម្រេចនាំចូលស្ករសរហូតដល់ចំនួន ១៥០.០០០តោន ដើម្បីផ្គត់ផ្គងតម្រូវការក្នុងស្រុក

0

បរទេស៖ កាលពីថ្ងៃទី ១៥ ខែឧសភា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីនែនដ៍ ម៉ារកូស ជេអ (Ferdinand Marcos Jr) បានអនុម័តការនាំចូលស្ករសរហូតដល់ចំនួន ១៥០.០០០តោន ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក ដោយសារកង្វះខាតក្នុងស្រុក។

លោក​បាននិយាយ​ថា ប្រទេស​ហ្វីលីពីន​បាន​យល់ព្រមចំពោះ​ការ​នាំ​ចូល​ស្ករស​បន្ថែម​ទៀត​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ។ បរិមាណអតិបរមាសម្រាប់ការនាំចូលនោះនឹងមានចំនួន ១៥០.០០០តោន។

ផែនការចុងក្រោយនេះបានកើតឡើងក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងស្វែងរកការនាំចូលស្ករសរហូតដល់ចំនួន ៤៤០.០០០តោន ដើម្បីជំរុញការផ្គត់ផ្គង់ក្នុងស្រុកដែលកំពុងមានស្ថានភាពតឹងរឹង។

ផ្អែកទៅលើទិន្នន័យពីរដ្ឋបាលជាតិគ្រប់គ្រងស្ករស (SRA) របស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា ជាធម្មតា ការនាំចូលស្ករសពីប្រទេសថៃនឹងមានកង្វះខាតនៅចុងខែសីហា ឬនៅចុងបញ្ចប់នៃរដូវកិនស្រូវក្នុងស្រុក។

អាស្រ័យហេតុនេះ SRA ត្រូវការការនាំចូលស្ករសពី ១០០.០០០តោន ទៅ ១៥០.០០០តោន ដើម្បីបញ្ចៀសការខ្វះខាតនេះ៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា