Klopp មើលឃើញខ្សែបម្រើ Feyenoord ជាជម្រើសទី៤!! ប្រសិនមិនអាចផ្ទេរយក ៣រូបនេះបាន

0

បរទេស៖ ខាង Jurgen Klopp កំពុងសម្លឹងរកមើលការនាំមកនៅខ្សែបម្រើមួយចំនួននៅរដូវក្តៅនេះ ខណៈពេលដែលក្លឹបបានបញ្ចេញនៅកីឡាករមួយចំនួន។ ក្នុងនោះពួកគេក៏មានព័ត៌មានចចាមអារាមជាមួយនឹងកីឡាករមួយចំនួនដូចជា Mason Mount, Ryan Gravenberch និង Alexiz Mac Allister។ ដោយក្នុងនោះ Mac Allister អាចជាគោលដៅសំខាន់បំផុតសម្រាប់ក្លឹប។

នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថា Liverpool នឹងស្វែងរកនៅជម្រើសកីឡាករណាម្នាក់ដែលមានតម្លៃសមរម្យ សម្រាប់ការទិញយក។ ក្នុងនោះក្លឹបកំពុងពិចារណាទៅលើប្រធាក្រុម Feyenoord គឺកីឡាករ Orkun Kokcu។

ប្រភពដដែរបានបន្ថែមថា ក្លឹប Liverpool កំពុងរងចាំមើលនៅការផ្ទេរដ៏សំខាន់មួយសិន មុននឹងពួកគេសម្រេចចិត្តចំពោះការផ្ទេរយក Kokcu ឫអត់៕