បរទេស៖ ក្លឹប Manchester United កំពុងចាប់អារម្មណ៍ទៅលើខ្សែបម្រើ Manu Kone របស់ក្លឹប Borussia Monchengladbach។ ខ្សែបម្រើការពារវ័យ ២៣ឆ្នាំរូបនេះ បានក្លាយជាចំណែកយ៉ាងសំខាន់របស់ក្លឹប Borussia Monchengladbach នៅរដូវកាលនេះ ហើយក្លឹបបិសាចក្រហមសង្ឃឹមថានឹងអាចចុះកុងត្រាយកគាត់បាន បើយើងតាមការចេញផ្សាយរបស់ RMC Sport។
គួរបញ្ជាក់ថាក្លឹបបិសាចក្រហមកំពុងស្វែងរកនៅខ្សែបម្រើដែលមានគុណភាព ហើយក្នុងនោះ Kone អាចជាជម្រើសដ៏មានគុណភាព ក្នុងការមកលេងជាដៃគូរជាមួយ Casemiro នៅរដូវកាលក្រោយ។ កីឡាករវ័យ ២១ឆ្នាំរូបនេះ មានទេពកោសល្យខ្ពស់ ហើយគាត់ក៏មានបំណងប្រាថ្នាធំផងដែរ៕