គម្រោងបង្វែរទឹកខ្នាតធំរបស់ចិនផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ១៥០លាននាក់

0

បរទេស៖ ក្រុមហ៊ុន China South-to-North Water Diversion Co., Ltd. បាននិយាយកាលពីថ្ងៃអាទិត្យថា ផ្លូវខាងកើត និងកណ្តាលនៃគម្រោងបង្វែរទឹកពីខាងត្បូងទៅខាងជើងរបស់ប្រទេសចិនបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១៥០លាននាក់។

យោងតាមក្រុមហ៊ុននោះបានឱ្យដឹងថា គម្រោងនេះបានផ្ទេរទឹកចំនួន ៦២ប៊ីលានម៉ែត្រគូបទៅកាន់ភាគខាងជើងដែលងាយរងគ្រោះដោយគ្រោះរាំងស្ងួតតាមរយៈផ្លូវទឹកភាគខាងកើត និងកណ្តាល។

គម្រោងបង្វែរទឹកពីត្បូងទៅជើងរបស់ប្រទេសចិនមានផ្លូវចំនួនបី។ ផ្លូវកណ្តាល គឺជាផ្លូវដែលលេចធ្លោជាងគេដោយចាប់ផ្តើមពីអាងស្តុកទឹកដានជាំងគូក្នុងខេត្តហឺប៉ីភាគកណ្តាលប្រទេសចិន ហើយរត់ឆ្លងកាត់ខេត្តហឺណាន និងខេត្តហឺប៉ី មុនពេលទៅដល់ទីក្រុងប៉េកាំង និងទីក្រុងធានជីន។ វាបានចាប់ផ្តើមផ្គត់ផ្គង់ទឹកកាលពីក្នុងខែធ្នូ ឆ្នាំ២០១៤ មក។

ផ្លូវភាគខាងកើត ផ្ទេរទឹកពីខេត្តជាំងស៊ូភាគខាងកើតប្រទេសចិនទៅកាន់តំបន់មួយចំនួន រួមមានតំបន់ទៀនជីន និងតំបន់សានដុង។

ផ្លូវខាងលិចកំពុងស្ថិតក្នុងដំណាក់កាលនៃការធ្វើផែនការ ហើយមិនទាន់ត្រូវបានសាងសង់នៅឡើយទេ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា