Pep Guardiola បោះសម្តី​បែប​នេះ​! មុន​ការ​ប្រកួត UCL ជើង​ទី​ពីរ

0

អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយ​ថា​៖ «​អ្វី​ដែល​ពិសេស​សម្រាប់​គាត់​គឺ​ការ​ប្រកួត Champions League ហើយ​គាត់​បាន​ត្រៀមខ្លួន​រួច​ហើយ សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​ពីរ​ទល់​នឹង Real Madrid នៅ​ថ្ងៃ​ពុធ​នេះ​»​។

ក្រុម Manchester City ជា​ក្រុម​ដែល​មិន​ធ្លាប់​ជា​ម្ចាស់​ជើងឯក​អឺរ៉ុប Champions League ។ លោក Guardiola ជា​គ្រូបង្វឹក​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់ Champions League ចំនួន​ពីរ​ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ​ជាមួយនឹង Barcelona ក្នុង​ឆ្នាំ 2009 និង 2011​។

គាត់​បាន​និយាយ​ថា ៖ « ខ្ញុំ​មក​ទី​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ក្លឹ​ប​មួយ​នេះ ឈ្នះ​ពាន​អឺរ៉ុប Champions League​។ ខ្ញុំ​បាន​ប្រាប់​កីឡាករ​ឱ្យ​រីករាយ​ជាមួយ​ពេលវេលា​នេះ យើង​មានសំណាង​មិន​គួរ​ឱ្យ​ជឿ​ដែល​បាន​មក​ដល់​វគ្គ​នេះ​។ ពេល​នេះ​ពាន​ស្ថិត​នៅ​ក្នុង​ដៃ​របស់​យើង​ម្ដងទៀត​ហើយ វា​អាស្រ័យ​លើ​យើង យើង​មិន​ចាំបាច់​ធ្វើ​អ្វី​ដែល​ពិសេស​នោះ​ទេ គ្រាន់តែ​ឈ្នះ​មួយ​ប្រកួត​ដើម្បី​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ហើយ​»​។

«​ខ្ញុំ​មាន​អារម្មណ៍​ថា ពិតជា​មិន​គួរ​ឱ្យ​ជឿ​ទេ​ចំពោះ​ពួក​គេ​ដែល​អាច​ធ្វើ​រឿង​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​បាន ។ ទោះ​មាន​អ្វី​កើតឡើង អរគុណ​ច្រើន​ចំពោះ​ពួក​គេ​សម្រាប់​ការ​នាំ​ខ្ញុំ និង​អ្នកគាំទ្រ Man City មក​ទី​នេះ​ម្តងទៀត​»៕