ផ្លូវដែកចិន-ឡាវកត់ត្រានូវការធ្វើដំណើរឆ្លងកាត់ព្រំដែនជាង ១៣០០០ដង

0

បរទេស៖ ផ្លូវដែកចិន-ឡាវបានគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចំនួន ១៣.៣១០ដង ចាប់តាំងពីការបើកដំណើរការសេវាដឹកអ្នកដំណើររបស់ខ្លួនកាលពីថ្ងៃទី១៣ ខែមេសាមក។ នេះបើយោងតាមការឱ្យដឹងពីច្រកព្រំដែនចេញ-ចូលរបស់ទីក្រុងម៉ូហាន។

ក្នុងអំឡុងពេលនេះ ទីក្រុងព្រំដែនម៉ូហានៅក្នុងខេត្តយ៉ុនណាននៅភាគនិរតីប្រទេសចិន បានកត់ត្រានូវការធ្វើដំណើរក្នុងប្រទេសចំនួន ៧.០២៤ដង និងការធ្វើដំណើរទៅក្រៅប្រទេសចំនួន ៦.២៨៦ដង។

លោក ញ៉ានសាណា (Nhanxana) មគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិឡាវបាននិយាយថា វាងាយស្រួលណាស់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិនតាមរថភ្លើងនាពេលបច្ចុប្បន្ននេះ។

ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវដែលមានគុណភាពខ្ពស់ បានចាប់ផ្តើមដំណើរការកាលពីក្នុងខែធ្នូ ឆ្នាំ២០២១។ ផ្លូវដែកប្រវែង ១.០៣៥គីឡូម៉ែត្រនេះតភ្ជាប់ទីក្រុងគុនមីងរបស់ប្រទេសចិនជាមួយទីក្រុងវៀងច័ន្ទន៍របស់ប្រទេសឡាវ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា