ប្រទេសសិង្ហបុរីបានកត់ត្រាកម្រិតសីតុណ្ហភាព ៣៧អង្សារសេកាលពីថ្ងៃទី១៣ ខែឧសភា ដែលជាម្រិតសីតុណ្ហភាពប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ។
សីតុណ្ហភាព ៣៧អង្សារសេដែលកត់ត្រានៅទីក្រុង Ang Mo Kio ត្រូវទៅនឹងកំណត់ត្រាកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៨៣ ដែលត្រូវបានកត់ត្រានៅតំបន់តេងហ្កាហ៍។
ទីភ្នាក់ងារបរិស្ថានជាតិ (NEA) របស់ប្រទេសសិង្ហបុរីបាននិយាយថា ស្ថានភាពក្តៅ និងស្ងួតនាពេលបច្ចុប្បន្ននេះ បានបន្តដល់ថ្ងៃទី១៤ ខែឧសភា។ ភ្លៀងធ្លាក់ក្នុងរយៈពេលខ្លីត្រូវបានគេរំពឹងថានៅកើតមាននៅក្នុងសប្តាហ៍ក្រោយ ដែលវាអាចជួយបន្ថយសីតុណ្ហភាពក្តៅនេះ។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថា សាលារៀនជាច្រើនក្នុងប្រទេសសិង្ហបុរីបានបន្ធូរបន្ថយច្បាប់របស់ពួកគេទៅលើឯកសណ្ឋាន ចំពេលដែលមានសីតុណ្ហភាពក្តៅខ្លាំងនាពេលថ្មីៗនេះ។
យោងតាមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ការឡើងកំដៅផែនដីកំពុងធ្វើឱ្យគំរូអាកាសធាតុកាន់តែមានភាពធ្ងន់ធ្ងរទៅ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា