ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរទៅដល់ អាឡឺម៉ង់

0

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) បាននិយាយនៅលើបណ្តាញសង្គមធ្វីតធើរកាលពីព្រឹកថ្ងៃអាទិត្យថា លោកបានទៅដល់រដ្ឋធានីប៊ែកឡាំងរបស់ប្រទេសអាល្លឺម៉ង់ហើយ។

លោកបានសរសេរថា «មកដល់ទីក្រុងប៊ែកឡាំងហើយ»។

ទូរទស្សន៍ N-TV របស់អាល្លឺម៉ង់បានរាយការណ៍នៅពេលមុននេះថា ប្រធានាធិបតីអ៊ុយក្រែនធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី១៣ ខែឧសភា។ យន្តហោះរបស់លោកត្រូវបានគេសន្មត់ថាចុះចតនៅផ្នែកយោធានៃអាកាសយានដ្ឋាន Berlin Brandenburg Willy Brandt ។

យោងតាមការរាយការណ៍នោះបានឱ្យដឹងថា លោក ហ្សេលេនស្គី ជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ (Olaf Scholz) និងប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វ៊ែងក៍ វ៉ល់ធ័រ ស្ទែនមេយ៉ែរ (Frank-Walter Steinmeier)។ បន្ទាប់មក លោកធ្វើដំណើរទៅកាន់ទីក្រុង Aachen ដើម្បីទទួលពានរង្វាន់ Charlemagne ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា