បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់សេចក្តីព្រាងសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ដែលបាននិយាយថា ក្រុមប្រទេស G7 និងសហភាពអឺរ៉ុប គ្រោងនឹងដាក់ចេញនូវបម្រាមចំពោះការនាំចូលឧស្ម័នតាមបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីនៅលើផ្លូវដែលទីក្រុងមូស្គូបានកាត់ផ្តាច់ការផ្គត់ផ្គង់ពីមុនមក។
សេចក្តីព្រាងសេចក្តីសម្រេចនេះត្រូវបានគ្រោងនឹងបញ្ចប់ដោយមេដឹកនាំក្រុមប្រទេស G7 នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៅក្នុងសប្តាហ៍នេះ ហើយវានឹងរារាំងប្រទេសរុស្ស៊ីពីការបន្តការនាំចេញឧស្ម័នតាមបំពង់បង្ហូរឧស្ម័នទៅកាន់ប្រទេសមួយចំនួន ដូចជាប្រទេសប៉ូឡូញ និងអាល្លឺម៉ង់ជាដើម។ ការផ្គត់ផ្គង់ឧស្ម័នរបស់ទីក្រុងមូស្គូនៅលើផ្លូវទាំងនោះបានផ្អាកនៅក្នុងឆ្នាំ២០២២៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា