រដ្ឋមន្ត្រីការបរទេសចិន និងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី

0

អូស្ត្រាលី៖ កាសែត South China Morning Post និងនាយកវិទ្យាស្ថានរបស់អូស្ត្រាលីម្នាក់និយាយថា នៅក្នុងខែកក្កដាខាងមុខនេះ រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី ខណៈដែលទំនាក់ទំនងការទូតរវាង ដៃគូពាណិជ្ជកម្មទាំងពីរមានស្ថិរភាព។

កាលពីថ្ងៃសុក្រ កាសែត South China Morning Post បានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះ ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការ នឹងធ្វើឡើងនៅក្នុងខែកក្កដាខាងមុខនេះ ដោយដកស្រង់ ពីប្រភពមួយដែល “ជិតស្និទ្ធនឹងរដ្ឋាភិបាលចិន” និងនាយកវិទ្យាស្ថានរបស់អូស្ត្រាលី។

លោក James Laurenceson នាយកវិទ្យាស្ថានទំនាក់ទំនងអូស្ត្រាលី និងចិន (ACRI) នៅសាកលវិទ្យាល័យ បច្ចេកវិទ្យាស៊ីដនី បាននិយាយថា លោកបានដឹងអំពីដំណើរទស្សនកិច្ចនៅខែកក្កដា ខាងមុខនេះ ប៉ុន្តែលោកបានប្រាប់សារព័ត៌មានរ៉យទ័រថា លោកមិនអាចបញ្ជាក់អំពីកាលបរិច្ឆេទបានទេ។

លោក Laurenceson បានប្រាប់សារព័ត៌មានរ៉យទ័រថា “ដំណើរទស្សនកិច្ចរបស់លោក Qin Gang ទៅកាន់ប្រទេសអូស្ត្រាលី គឺជាព័ត៌មានដ៏ធំសមួយ ដោយ លោកនឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ចិន ដែលនឹងមកទស្សនកិច្ចនៅប្រទេសអូស្ត្រាលីចាប់តាំងពីការបែកបាក់ទំនាក់ទំនងទ្វេភាគីមក”៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ