Home សង្គម នៅថ្ងៃទី១៣ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍ ៥លើក បណ្តាលឲ្យមនុស្សស្លាប់ និងរបួស ៦នាក់

នៅថ្ងៃទី១៣ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍ ៥លើក បណ្តាលឲ្យមនុស្សស្លាប់ និងរបួស ៦នាក់

0

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ ៤នាក់ និងស្រាល ១នាក់ ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៥លើក មាន មិនគោរពសិទ្ធ ២លើក មិនប្រកាន់ស្តាំ ១លើក កត្តាយាន ១លើក និងកត្តាអាកាសធាតុ ១លើក៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Previous articleរដ្ឋមន្ត្រីការបរទេសចិន និងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី
Next articleចាប់បានក្មេងទំនើង ១៣នាក់ ក្រោយនាំគ្នាជិះម៉ូតូបង្ហោះនៅតាមផ្លូវសាធារណៈ