មានការបាញ់ប្រហារនៅរោងចក្ររបស់ក្រុមហ៊ុន Mercedes-Benz នៅអាឡឺម៉ង់

0

អាល្លឺម៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍ ការបាញ់ប្រហារនៅរោងចក្ររបស់ក្រុមហ៊ុន Mercedes-Benz (MBGn.DE) នៅទីក្រុង Sindelfingen ភាគនិរតីនៃប្រទេសអាល្លឺម៉ង់ បានសម្លាប់ បុរសពីរនាក់ ដោយបានបង្កើនការដាក់សម្ពាធលើទីក្រុងប៊ែរឡាំង ដើម្បីរឹតបន្តឹងច្បាប់ប្រើប្រាស់អាវុធ ដែលតឹងរ៉ឹងរួចជាស្រេចរបស់ប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នគរបាល និងការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បាននិយាយថា នគរបាលបានចាប់ខ្លួនបុរសម្នាក់អាយុ ៥៣ឆ្នាំ ដែលបានបើកការបាញ់ប្រហារទៅលើជនរងគ្រោះនៅពីមុខ បុគ្គលិកសន្តិសុខនៅឯរោងចក្ររបស់ក្រុមហ៊ុន Mercedes-Benz (MBGn.DE) ដែលមានចម្ងាយប្រហែល ១៧គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Stuttgart ដោយប្រគល់ជននោះឲ្យក្រុមអាជ្ញាធរ។

នគរបាល និងការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បាននិយាយទៀតថា ជនរងគ្រោះទាំងពីរនាក់មានអាយុ ៤៤ឆ្នាំដូចគ្នា និងបានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរ។ អ្នកនាំពាក្យក្រុមហ៊ុន Mercedes-Benz បាននិយាយថា ផលិតកម្មរោងចក្ររបស់ក្រុមហ៊ុននៅទីក្រុង Sindelfingen ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្នរហូតដល់ចុងសប្តាហ៍នេះ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ