បរទេស៖ យោងតាមរដ្ឋអាជ្ញាសាធារណៈអាល្លឺម៉ង់ និងអាជ្ញាធរនគរបាល នៅក្នុងប្រទេសអាល្លឺម៉ង់ និងអ៊ីតាលីបាននិយាយថា នៅថ្ងៃពុធ នគរបាលប្រទេសទាំងពីរបានចាប់ខ្លួន មនុស្សជាង ១០០នាក់ នៅក្នុងការបង្រ្កាបក្រុមឧក្រិដ្ឋជនដែលមានអង្គចាត់តាំងឈ្មោះ Ndrangheta របស់អ៊ីតាលី ។
ក្រុម Ndrangheta មានឫសគល់នៅភាគខាងត្បូងនៃតំបន់ Calabria និងបានយកឈ្្នះលើក្រុម Cosa Nostra ក្លាយជាក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេស និងជាបណ្តាញឧក្រិដ្ឋកម្ម ដ៏ធំបំផុតមួយនៅក្នុងពិភពលោក។
អាជ្ញាធរអាល្លឺម៉ង់បាននិយាយថា ការចាប់ខ្លួននេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលបាន សម្របសម្រួលដោយអ្នកស៊ើបអង្កេតនៅក្នុងប្រទេសអាល្លឺម៉ង់ បែលហ្សិក បារាំង អ៊ីតាលី ព័រទុយហ្គាល់ និងអេស្ប៉ាញ។
ជនសង្ស័យទាំងនោះត្រូវបានចោទប្រកាន់ពីបទសំអាតប្រាក់ គេចពន្ធ ក្លែងបន្លំ និងរត់ពន្ធគ្រឿងញៀន មានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជន ការកាន់កាប់ និងជួញដូរអាវុធ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ