អាមេរិក ត្រៀមផ្តល់កញ្ចប់ជំនួយយោធាថ្មីចំនួន ៣០០លានដុល្លារ សម្រាប់ ប្រទេសអ៊ុយក្រែន

0

បរទេស៖ មន្ត្រីសហរដ្ឋ​អាមេរិកពីរនាក់បាននិយាយថា នៅថ្ងៃពុធនេះ សហរដ្ឋអាមេរិកគ្រោងនឹងប្រកាសភ្លាមៗ នូវកញ្ចប់ជំនួយយោធាថ្មីចំនួន ៣០០លានដុល្លារ សម្រាប់ ប្រទេសអ៊ុយក្រែន ដែលរួមទាំងគ្រាប់រ៉ុក្កែតបាញ់តាមដែនអាកាសរយៈចម្ងាយខ្លីជាលើកដំបូងផងដែរ ។

កាំជ្រួចរ៉ុក្កែតប្រភេទ Hydra 70 ជាគ្រាប់រ៉ុក្កែតបាញ់ចេញពីដែនអាកាសដែលផលិតដោយក្រុមហ៊ុន General Dynamics (GD.N)។ ជាធម្មតា គ្រាប់រ៉ុក្កែតនេះត្រូវបានបាញ់ចេញពីឧបករណ៍ផ្ទុកដែលភ្ជាប់ ទៅនឹងយន្តហោះ ។

គ្រាប់រ៉ុក្កែតនេះអាចជួយដល់អ៊ុយក្រែនធ្វើឲ្យកងកម្លាំងជើងគោករបស់រុស្ស៊ីចុះខ្សោយ និងផ្តល់ជូន កងកម្លាំងជើងគោកអ៊ុយក្រែនជាមួយនឹងការគាំទ្រដែនអាកាសកាន់តែខ្លាំង ខណៈដែលរដ្ឋធានី Kyiv គ្រោងវាយលុកនៅនិទាឃរដូវ ។

យោងតាមមន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កញ្ចប់ជំនួយនោះ ក៏មាន កាំភ្លើងធំប្រភេទ 155-mm Howitzer ផងដែរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ