ព្រោះរឿងចោលសំរាមមុខផ្ទះ!! ធ្វើអោយ ២នាក់ដេកពេទ្យ ហើយ ៣នាក់ដេកទ្រុង

0

កោះកុង៖ ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ៧.០០នាទីយប់ មានករណីហិង្សាដោយចេតនាប្រើដោយអាវុធបង្កឡើងដោយ ឈ្មោះ ទ្រី ហុង ភេទប្រុស អាយុ ៤៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មុខរបររត់តាក់ស៊ី បាននាំគ្នារបស់ខ្លួនទៅវាយលើឈ្មោះ សៀន ទាវ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រកមណ្ឌលសីមា ខេត្តកោះកុង យកដែកទីបទៅវាយត្រូវចំកុម្ពត្រចៀកឆ្វេងដាច់របួសជាទម្ងន់ ក្រោយមកឈ្មោះសៀន ទាវ មានគ្នាចំនួន ៣នាក់ ។

១-ឈ្មោះសឿន លី ភេទប្រុស អាយុ ៣៤ឆ្នាំនជនជាតិខ្មែរ មុខរបរនេសាទ ស្នាក់នៅភូមិ២ ឃុំប៉ាក់ខ្លង។
២-ឈ្មោះ ទឹម តយ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ស្នាក់នៅភូមិ២ ឃុំប៉ាក់ខ្លង។
៣-ឈ្មោះអាត អាន ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរមុខរបរនេសាទស្នាក់នៅភូមិ២ ឃុំប៉ាក់ខ្លង បានយកដំបងឈើទៅវាយចំក្បាលឈ្មោះ ហុង ទ្រី បណ្ដាលឱ្យបែក ទើបឈប់ឈ្លោះគ្នា។

ក្រោយកើយហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ាក់ខ្លងចុះទៅដល់កន្លែងកើតហេតុ រួចបានបញ្ជូនអ្នករបួសទាំងពីរទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែកអ្នកពាក់ពន្ធ័យើងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីសាកសួរ និងបំពេញសំណុំរឿងបញ្ជូនទៅផែនការងារនគរបាលព្រហ្មទណ្ឌចាត់ការតាមនីតិវិធីច្បាប់។ មូលហេតុ រឿងចោលសំរាម ផ្ទះនៅជាប់គ្នា ក៏មានទំនាស់ពាក្យសម្ដីបង្កអោយមានហឹង្សាកើតឡើងតែម្តង ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ