ចិន៖ កាលពីថ្ងៃពុធ ប្រធានាធិបតីចិនលោក Xi Jinping បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ជាលើកដំបូង ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដោយសម្រេចបាននូវគោលដៅដែលរង់ចាំអស់រយៈពេលដ៏យូររបស់រដ្ឋធានី Kyiv ដែលស្វែងរកការចរចាជាសាធារណៈអស់រយៈពេលជាច្រើនខែមកហើយ។
លោក Zelenskiy បានពណ៌នាការសន្ទនាតាមទូរស័ព្ទដែលមានរយៈពេលមួយម៉ោងថា “ជាការពិភាក្សាដែលមានរយៈពេលវែង និងមានអត្ថន័យ” ដោយបានបង្ហាញពីសារៈសំខាន់សម្រាប់ឱកាសដើម្បីភា្ជប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយមិត្តដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី ដោយលើកឈ្មោះអតីតរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីជាឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ុយក្រែនប្រចាំនៅទីក្រុងប៉េកាំង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា លោក Xi បានប្រាប់លោក Zelenskiy ថា ប្រទេសចិននឹងបញ្ជូនអ្នកតំណាងពិសេសទៅកាន់ប្រទេសអ៊ុយក្រែន និងជួបពិភាក្សាជាមួយគ្រប់ភាគីដែលស្វែងរកសន្តិភាព។ នៅក្នុងសុន្ទរកថាតាមរយៈវីដេអូពេលល្ងាច លោក Zelenskiy បាននិយាយថា “នេះជាឱកាសមួយក្នុងការប្រើប្រាស់អំណាចនយោបាយរបស់ប្រទេសចិន ដើម្បីពង្រឹងគោលការណ៍ និងច្បាប់ដែលគួរតែស្តារសន្តិភាពឡើងវិញ”៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ