អ្នកចាត់ការក្លឹបមួយនេះ ចង់បានខ្សែបម្រើ Casemiro

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fussball Transfers បាននអោយដឹងថាក្លឹប Bayern Munich មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Casemiro របស់ក្លឹប Manchester Unied ខណៈពេលដែលលោក Thomas Tuchel គឺជាអ្នកគាំទ្ររបស់គាត់។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះទើបតែមកចូលរួមជាមួយនឹងក្លឹបបិសាចក្រហមកាលពីរដូវក្តៅកន្លរងទៅ ដែលវាអាចជាការពិបាកសម្រាប់ក្លឹប Bayern ក្នុងការអូសទាយយកគាត់មកពីទឹកដី Old Trafford។

ក្នុងនោះ ត្រូវបានគេជឿជាក់ថាក្លឹប Bayern Munich ក៏កំពុងតាមដានមើលកីឡាករ Mateo Kovacic ខណៈពេលដែលកុងត្រារបស់គាត់ផុតនៅឆ្នាំ២០២៤ខាងមុខ៕