អាមេរិក៖ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានសន្យាថា នឹងផ្តល់ព័ត៌មានច្បាស់លាស់បន្ថែមទៀតអំពីផែនការអាវុធនុយក្លេអ៊ែររបស់ខ្លួនជុំវិញជម្លោះជាមួយកូរ៉េខាងជើង ទៅកាន់កូរ៉េខាងត្បូង ចំពេលដែលមានការព្រួយបារម្ភអំពីការផលិតកាំជ្រួចមីស៊ីល និងគ្រាប់បែកដែលកំពុងកើនឡើងរបស់ទីក្រុង Pyongyang ។
សេចក្តីប្រកាសដែលរួមបញ្ចូលទាំងការសន្យាសារជាថ្មីដោយទីក្រុងសេអ៊ូលចំពោះការមិនតាមចាប់គ្រាប់បែកនុយក្លេអ៊ែរដោយខ្លួនឯង បានធ្វើឡើងបន្ទាប់ពីការពិភាក្សារវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅឯសេតវិមាន ដោយបានលើកឡើងពីបញ្ហាប្រទេសកូរ៉េខាងជើង បន្ទះសៀគ្វី semiconductor និងពាណិជ្ជកម្ម រួមទាំងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ លោក Yoon បាននិយាយថា រូបលោក និងលោក Biden បានព្រមព្រៀងគ្នាលើជំហានផ្សេងៗដើម្បីពង្រឹងការការពាររបស់កូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងជើង។
លោក Yoon បាននិយាយថា “ប្រទេសរបស់យើងទាំងពីរបានយល់ព្រមក្នុងការពិគ្រោះយោបល់ថ្នាក់ប្រធានាធិបតីទ្វេភាគីភ្លាមៗ ប្រសិនបើកូរ៉េខាងជើងធ្វើការវាយប្រហារអាវុធនុយក្លេអ៊ែរ និងបានសន្យាថា នឹងឆ្លើយតបឲ្យបានឆាប់រហ័ស ពេញលេញ និងសម្រេចប្រើប្រាស់កម្លាំងទាំងស្រុងរបស់សម្ព័ន្ធមិត្ត រួមទាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកផងដែរ”៕
ប្រភព៖ អគ្កស្នងការដ្ឋាននគរបាលជាតិ