ចិនមិនបានអង្កេតមើលទៅលើវិបត្តិអ៊ុយក្រែនដោយស្ងៀមស្ងាត់នោះទេ

0

បរទេស៖ មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) កាលពីថ្ងៃពុធថា អាជ្ញាធរចិនមិនមានចេតនាដើម្បីសង្កេតមើលការរីករាលដាលនៃវិបត្តិអ៊ុយក្រែនដោយស្ងៀមស្ងាត់នោះទេ។

លោក ស៊ី ជីនពីង បាននិយាយថា «ប្រទេសចិន គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមហាអំណាចមួយដែលមានការទទួលខុសត្រូវ។ យើងនឹងមិនសង្កេតមើលដោយស្ងៀមស្ងាត់ទៅលើភ្លើងសង្រ្គាមដែលកំពុងបន្តឆេះ នឹងមិនបញ្ឆេះភ្លើងសង្រ្គាមនោះទេ»។

មេដឹកនាំចិនរូបនេះបានចង្អុលបង្ហាញថា ទីក្រុងប៉េកាំងមិនមានចេតនាដើម្បីទទួលបានផលប្រយោជន៍ពីវិបត្តិអ៊ុយក្រែនតាមមធ្យោបាយណាមួយឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន