លោក ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអារមេនី ពាក់ព័ន្ធស្ថានភាពនៅជុំវិញតំបន់ណាហ្គោណូ-ការ៉ាបាក

0

បរទេស៖ សេវាសារព័ត៌មានរបស់វិមានក្រឹមឡាំងបានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអារមេនី លោក នីកូល ផាស៊ីនយ៉ាន់ (Nikol Pashinyan)។

សេចក្តីថ្លែងការណ៍របស់ខ្លួនបាននិយាយថា «ការអភិវឌ្ឍនៃស្ថានភាពនៅជុំវិញតំបន់ណាហ្គោណូ-ការ៉ាបាក ត្រូវបានពិភាក្សាជាមួយនឹងការសង្កត់ធ្ងន់ទៅលើការដោះស្រាយភារកិច្ចជាក់ស្តែងនៃការធានានូវស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។ នៅក្នុងបរិបទនៃការកើនឡើងភាពតានតឹងនាពេលបច្ចុប្បន្ននេះនៅក្នុងច្រករបៀងឡាជីន (Lachin) សារៈសំខាន់នៃការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះសំណុំនៃកិច្ចព្រមព្រៀងជាមូលដ្ឋានទាំងអស់រវាងមេដឹកនាំនៃប្រទេសរុស្ស៊ី អារមេនី និងអាស៊ែរបៃហ្សង់ត្រូវបានសង្កត់ធ្ងន់។

មេដឹកនាំទាំងអស់បានព្រមព្រៀងបន្តទំនាក់ទំនងនៅគ្រប់កម្រិតទាំងអស់។

កាលពីមុន ប្រទេសអាស៊ែរបៃហ្សង់បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅច្រករបៀងឡាជីន។ ក្រសួងការបរទេសអារមេនីបានចាត់ទុករឿងនេះថា ជាការរំលោភបំពានទៅលើសេចក្តីថ្លែងការណ៍ត្រីភាគីឆ្នាំ២០២០៕

ប្រភព៖ ក្រសួងព័ត៌មាន