បរទេស៖ ទូរទស្សន៍មជ្ឈិមចិនបានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់សមភាគីអ៊ុយក្រែន លោក វ៉្លាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃពុធថា ប្រទេសចិននឹងជំរុញឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែនឱ្យបានឆាប់។
ទូរទស្សន៍នេះនេះបានដកស្រង់សម្តីរបស់មេដឹកនាំចិនដែលបាននិយាយថា «ប្រទេសចិនប្តេជ្ញាសម្របសម្រួលដំណើរការសន្តិភាព និងបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
យោងតាមទូរទស្សន៍មជ្ឈិមចិនបានឱ្យដឹងថា លោក ស៊ី ជីនពីង បានចង្អុលបង្ហាញថា ប្រទេសចិនសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងពិចារណាយ៉ាងម៉ត់ចត់ទៅលើជម្លោះអ៊ុយក្រែន និងតាមរយៈកិច្ចសន្ទនាដើម្បីត្រួសត្រាយផ្លូវសម្រាប់សន្តិភាពយូរអង្វែងនៅអឺរ៉ុប»៕
ប្រភព៖ ក្រសួងព័ត៌មាន