សមត្ថភាពថាមពលកកើតឡើងវិញរបស់ចិនមានការកើនឡើងនៅក្នុងត្រីមាសទី១

0

បរទេស៖ ទិន្នន័យពីរដ្ឋបាលថាមពលជាតិរបស់ប្រទេសចិនបានបង្ហាញកាលពីថ្ងៃអាទិត្យថា សមត្ថភាពថាមពលស្អាតដែលបានដំឡើងរបស់ប្រទេសចិនបានកត់ត្រានូវកំណើនដ៏រឹងមាំក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ។

នៅចុងខែមីនា ថាមពលខ្យល់ដែលបានដំឡើងបានកើនឡើង ១១,៧% ដែលឈានដល់កម្លាំងប្រមាណ ៣៨០លានគីឡូវ៉ាត់ ខណៈថាមពលពន្លឺព្រះអាទិត្យមានប្រហែល ៤៣០លានគីឡូវ៉ាត់ ដែលតំណាងឱ្យការកើនឡើងប្រចាំឆ្នាំ ៣៣,៧%។ សមត្ថភាពផលិតថាមពលដែលបានដំឡើងរបស់ប្រទេសនេះមានចំនួនសរុបប្រហែល២,៦២ប៊ីលានគីឡូវ៉ាត់ ដែលកើនឡើង ៩,១%។

ប្រទេសចិនបានបង្កើនការវិនិយោគថាមពលកកើតឡើងវិញរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលជាផ្នែកមួយនៃការស្វែងរកការអភិវឌ្ឍបៃតងរបស់ខ្លួន។

ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៣ ការវិនិយោគសរុបរបស់ក្រុមហ៊ុនថាមពលធំៗរបស់ប្រទេសចិនក្នុងថាមពលពន្លឺព្រះអាទិត្យបានកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំមុនដល់តម្លៃ ៥២,២ប៊ីលានយ័ន (ប្រហែល ៧,៥៩ប៊ីលានដុល្លារអាម៉េរិក)៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា