Home ព័ត៌មានអន្តរជាតិ ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីកំពុងឈានដល់កម្រិតថ្មីមួយ

ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីកំពុងឈានដល់កម្រិតថ្មីមួយ

0

បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសរុស្ស៊ី លោក កាហ្សេម ចាឡាលី (Kazem Jalali) បាននិយាយថា ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីកំពុងឈានដល់កម្រិតថ្មីមួយ ខណៈដែលប្រទេសទាំងពីរបានឯកភាពគ្នាទៅលើវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ។

លោក ចាឡាលី បាននិយាយនៅក្នុងព្រឹត្តិការណ៍សិក្សាមួយនៅទីក្រុងមូស្គូកាលពីថ្ងៃសៅរ៍ថា «ថ្ងៃនេះ ទំនាក់ទំនងរវាងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងសហព័ន្ធរុស្ស៊ីកំពុងឈានដល់កម្រិតថ្មីមួយ»។

អ្នកការទូតរូបនោះបាននិយាយថា ប្រទេសទាំងពីរ «កំពុងឈានចូលទៅក្នុងវិសាលភាពនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធមួយ ហើយមានវិធីសាស្រ្តស្រដៀងគ្នាក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ»។

លោក ចាឡាលី បានសរសើរដាច់ដោយឡែកមួយអំពីនូវតួនាទីដ៏សំខាន់របស់ក្រុមអ្នកឯកទេសអ៊ីរ៉ង់ និងរុស្ស៊ី ដែលនិយាយភាសាទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleប្រទេសស៊ីរី ទាមទារសំណងពីអាមេរិកសម្រាប់ការនាំចេញប្រេងខុសច្បាប់
Next articleធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់ចំនួន ២០,៥ ពាន់លានដុល្លារ​ ដល់តំបន់អាស៊ី និង ប៉ាស៊ីហ្វិក