បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ប្រទេសស៊ីរីជំរុញសហគមន៍អន្តរជាតិឱ្យបញ្ឈប់ការលួចប្លន់ទ្រព្យសម្បត្តិធម្មជាតិរបស់ខ្លួនជាប្រព័ន្ធដោយសហរដ្ឋអាមេរិក និងក្រុមប្រដាប់អាវុធរបស់ពួកគេ។
ក្រសួងនោះបាននិយាយថា «ប្រទេសស៊ីរីថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងកាន់កាប់របស់សហរដ្ឋអាមេរិក និងទាមទារសំណងសម្រាប់ការខាតបង់ផ្នែកសេដ្ឋកិច្ចដែលជាលទ្ធផលនៃការនាំចេញប្រេងខុសច្បាប់ពីទីវាលនៅភាគឦសានរបស់ប្រទេសស៊ីរី»។ ក្រសួងនេះបានកត់សម្គាល់ថា «ការប្លន់យកទ្រព្យសម្បត្តិធម្មជាតិដែលជាកម្មសិទ្ធិរបស់ប្រទេសស៊ីរី គឺផ្ទុយទៅនឹងច្បាប់មនុស្សធម៌អន្តរជាតិ ហើយជាហេតុនាំទៅរកភាពក្រីក្រ និងការរងទុក្ខវេទនារបស់ប្រជាជន»។
ក្រសួងការបរទេសនោះបាននិយាយថា «សហរដ្ឋអាមេរិកគួរតែឈប់គាំទ្រដល់ក្រុមភេរវករ និងក្រុមបំបែកខ្លួន ហើយដកទ័ពចេញពីទឹកដីស៊ីរី។ ប្រេងស៊ីរីជាច្រើនត្រូវបានផ្ទេរទៅឱ្យអ៊ីរ៉ាក់ និងតួកគី ចាប់ពីដើមខែមេសាមក»។ យោងតាមក្រសួងនោះបានឱ្យដឹងថា ការខាតបង់របស់ប្រទេសស៊ីរីក្នុងវិស័យប្រេង និងឧស្ម័នមានតម្លៃ ១០៧,១ប៊ីលានដុល្លារអាម៉េរិកគិតត្រឹមដំណាច់ឆ្នាំ២០២២៕
ប្រភព៖ ក្រសួងព័ត៌មាន