អ៊ុយក្រែនស្នើរសុំមីស៊ីលបាញ់លើអាកាសបន្ថែមទៀតពីប្រទេសលោកខាងលិច

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT របស់ប្រទេសរុស្ស៊ី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានអោយដឹងថាប្រទេសអ៊ុយក្រែនបានស្នើរសុំនៅមីស៊ីលបាញ់លើអាកាសពីខាងប្រទេសលោកខាងបន្ថែមទៀត។ យោងតាមការចេញផ្សាយនេះ បានអោយដឹងថាការស្នើសុំនេះ ធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ក្នុងសប្តាហ៍នេះ។ ខណៈដែលទីក្រុង Kiev រៀបចំការវាយលុកប្រឆាំងទៅកាន់កងទ័ពរុស្ស៊ីវិញ។

នេះបើយោងតាមការដកស្រង់សម្តីរបស់មន្ត្រីអ៉ឺរ៉ុបម្នាក់បានអោយដឹងថា “អាវុធការពារអាកាសរយៈខ្លី គឺជាប្រធានបទដែលភាគីអ៊ុយក្រែនបានលើកឡើង។ ប្រសិនបើពួកគេប្រើវាទាំងអស់ នោះពួកគេនឹងអាចបើកផ្លូវសម្រាប់កងទ័ពអាកាស”៕