បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ beIN SPORTS បានអោយដឹងថាក្លឹប Chelsea មានបំណងចង់នាំយកនៅអតីតអ្នកចាត់ការខ្លួន គឺលោក Jose Mourinho មកដឹកនាំវិញ ដោយក្នុងនោះក៏មានអ្នកតារាឆ្នើម John Terry ដើរតួរជាជំនួយការលោកផងដែរ។
គួរបញ្ជាក់ថាលោក Todd Boehly សហម្ចាស់របស់ក្លឹប Chelsea បានស្ថិតនៅក្នុងសុបិន្តក្រោយសម្រាប់រដូវកាលដំបូងរបស់ខ្លួន បន្ទាប់ពីបានបណ្តេញលោកThomas Tuchel និងជំនួសមកវិញដោយលោក Graham Potter កាលពីខែកញ្ញាឆ្នាំទៅ។ ហើយគាត់ក៏បានបណ្តេញលោក Potter ក្រោយចំណាយលុយអស់ច្រើនជាង ១០០លាន នៅក្នុងទីផ្សារដោះដូរកីឡាករកាលពីខ្សែមករា៕