ចាប់បានក្មេងទំនើង ៧នាក់ ក្រោយធ្វើសកម្មភាពកាប់ចាក់គ្នាបណ្តាលអោយភាគីម្ខាងទៀតស្លាប់ម្នាក់

0

ពោធិ៍សាត់៖  នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២និង៥០នាទីទាបភ្លឺ មានករណីហិង្សាដោយចេតនាបណ្ដាលឲ្យស្លាប់យុវជន០១នាក់  នៅចំណុចផ្លូវកៅស៊ូ មុខការាស់សាំង របស់ឈ្មោះ ធឿន ម៉ូវ ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកានបង្កឡើងដោយក្រុមក្មេងទំនើងមកពីឃុំ រំលេចមានគ្នាចំនួន០៧នាក់ ជិះម៉ូតូចំនួន ០៣គ្រឿង ប្រដាប់ដោយកាំបិតចំនួន០១ដើម។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ក្រុមក្មេងទំនើងដែលបង្កហេតុមានគ្នាចំនួន០៧នាក់៖

ឈ្មោះជុន វ៉ាន់ថាវ (ហៅបារាំង)ភេទប្រុសអាយុ ២២ ឆ្នាំរស់នៅភូមិ ប្រឡាយរំដេង ឃុំរំលេច។

– ឈ្មោះ ហេង ធារិទ្ធ ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិប្រឡាយរំដេង ឃុំរំលេច។

ឈ្មោះជុន សិរីវុធ ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិប្រឡាយរំដេង ឃុំរំលេច។

ឈ្មោះ សេន ភាស ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិកូនត្នោត ឃុំរំលេច។

ឈ្មោះឡាក់ ម៉េងហុង ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិបាក់មែក ឃុំខ្នារទទឹង។

ឈ្មោះធី ស៊ីណាត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង 

ឈ្មោះ សៀន ប៊ុណ្ណា ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង បានធ្វើសកម្មភាពកាប់ទៅលើក្រុមក្មេងមកពីឃុំមេទឹក ដែលមានគ្នាចំនួន០៧នាក់ជិះម៉ូតូ០៣ គ្រឿង:

ឈ្មោះ សុខ ហូ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិតាមុំ ឃុំមេទឹក។

ឈ្មោះ ធឿន ផានី(ហៅឌុយភេទប្រុស អាយុ១៧ឆ្នំា នៅភូមិប៉ោឡោ ឃុំមេទឹក។

ឈ្មោះ ឈុន វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ អូរព្រាល ឃុំមេទឹក។

ឈ្មោះ អាយ វណ្ណ(ហៅណើតភេទប្រុស អាយុ២០ឆ្នាំ នៅភូមិតាមុំ ឃុំមេទឹក។

ឈ្មោះ ម៉ុក សត់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិប៉ោឡោ ឃុំមេទឹក។

ឈ្មោះ កែ សីហា(ហៅសីភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិប៉ោឡោ ឃុំមេទឹក។

ឈ្មោះ យឹម ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិប៉ោឡោ ឃុំមេទឹក (ស្លាប់ដែលបណ្ដាលឲ្យស្លាប់ឈ្មោះ យឹម ដាវីន ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិប៉ោឡោឃុំ មេទឹក ត្រូវគុម្ពត្រចៀកខាងស្ដាំ០១កាំបិតបណ្ដាលឱ្យស្លាប់។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា មុនដំបូងក្រុមក្មេងមកពីឃុំមេទឹក បានជិះម៉ូតូចេញពីកន្លែងផឹកស៊ី(ផាប់ស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ត្រូវបានក្រុមក្មេងមកពីឃុំរំលេច គប់ដុំថ្មរួចជិះទៅត្បូង ហើយក្រុមក្មេងខាងមេទឹកបានជិះម៉ូតូដេញតាម ក៏ត្រូវក្រុមក្មេងខាងរំលេចស្ទាក់កាប់ចំជនរងគ្រោះខាងលើបណ្តាលឲ្យស្លាប់។

ក្រោយហេតុការណ៍កើតឡើង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កបានចំនួន០៧នាក់ និងដកហូតកាំបិតចំនួន០១ដើម ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ