ប្រជាជនម៉ាឡេស៊ី កំពុងមានការព្រួយបារម្ភទៅលើស្ថិរភាពហិរញ្ញវត្ថុ និងការងារ

0

បរទេស៖ យោងតាមទីភ្នាក់ងារទេពកោសល្យ Randstad Malaysia បានឱ្យដឹងថា និយោជិតម៉ាឡេស៊ីបានសម្តែងការព្រួយបារម្ភអំពីស្ថិរភាពហិរញ្ញវត្ថុ និងការងារ ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយការរៀបចំរចនាសម្ព័ន្ធអាជីវកម្មទូទាំងពិភពលោក ការកើនឡើងថ្លៃដើមnSប្រតិបត្តិការ និងអត្រាការប្រាក់ខ្ពស់។

ទីភ្នាក់ងារ Ranstaad បាននិយាយកាលពីថ្ងៃទី១២ ខែមេសាថា ៦០% នៃអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិមួយរបស់ខ្លួន មានការព្រួយបារម្ភចំពោះការបាត់បង់ការងាររបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ី។

បើទោះបីជា ៨០% នៃអ្នកឆ្លើយសំណួរមានការព្រួយបារម្ភអំពីរបៀបដែលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចដែលនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេក៏ដោយ ក៏ ៨៦% នៅរក្សាទំនុកចិត្តយ៉ាងខ្លាំងចំពោះនិយោជករបស់ពួកគេក្នុងការផ្តល់សុវត្ថិភាពការងារដល់ពួកគេ។

លោក ហ្វាហាដ ណាអ៊ីម (Fahad Naeem) នាយកទីភ្នាក់ងារ Randstad Malaysia ប្រចាំប្រទេសម៉ាឡេស៊ីបាននិយាយថា ជាមួយនឹងព័ត៌មានបន្ថែមទៀតនៃការរៀបចំរចនាសម្ព័ន្ធអាជីវកម្ម និងការប្រកាសអំពីការបញ្ឈប់ការងារនៅជុំវិញពិភព ការព្រួយបារម្ភអំពីស្ថិរភាពការងារ និងប្រាក់ចំណូលក៏មានការកើនឡើងផងដែរនៅក្នុងប្រទេសម៉ាឡេស៊ី។

នៅក្នុងការស្ទង់មតិនោះ ៦៥% នៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេនឹងមិនទទួលយកការផ្តល់ជូនការងារថ្មីទេប្រសិនបើវាមិនផ្តល់ការបង្កើនប្រាក់ឈ្នួលនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន