បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ប្រទេសកូរ៉េខាងជើងមិនបានឆ្លើយតបការហៅទូរស័ព្ទជាប្រចាំពីកូរ៉េខាងត្បូងតាមរយៈទូរស័ព្ទបន្ទាន់យោធាសម្រាប់ថ្ងៃទីបីជាប់ៗគ្នាហើយកាលពីថ្ងៃអាទិត្យ ដែលមិនទាន់មានហេតុផលច្បាស់លាស់នៅឡើយទេ។
ប្រទេសកូរ៉េទាំងពីរត្រូវបានគេសន្មត់ថានឹងធ្វើការហៅទូរស័ព្ទចំនួន ២ដងក្នុងមួយថ្ងៃ – ម្តងនៅពេលព្រឹក និងម្តងទៀតនៅពេលរសៀល តាមរយៈបណ្តាញទំនាក់ទំនងយោធា និងទំនាក់ទំនងដែលត្រូវបានបង្កើតឡើងឆ្លងកាត់ព្រំដែន ប៉ុន្តែប្រទេសកូរ៉េខាងជើងបានឈប់ទទួលការហៅទូរស័ព្ទពីប្រទេសកូរ៉េខាងត្បូងចាប់ពីរសៀលថ្ងៃសុក្រសប្តាហ៍មុនមក។
កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងត្បូងបានធ្វើការហៅទូរស័ព្ទទៅកាន់ប្រទេសកូរ៉េខាងជើងនៅវេលាម៉ោង ៩:០០ព្រឹក និងម៉ោង ៤:០០រសៀល ប៉ុន្តែការហៅទូរស័ព្ទទាំងពីរលើកនេះនៅតែមិនទទួលបានឆ្លើយតបទៀត។ នេះបើយោងតាមមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង។ ការហៅទូរស័ព្ទតាមរយៈទូរស័ព្ទទំនាក់ទំនងនេះមិនធ្វើឡើងនៅថ្ងៃចុងសប្ដាហ៍ទេ។
វាមិនច្បាស់ទេថា ហេតុអ្វីបានជាប្រទេសកូរ៉េខាងជើងបដិសេធមិនឆ្លើយតបចំពោះការហៅទូរស័ព្ទនោះ។
ប៉ុន្តែការផ្អាកនេះ ធ្វើឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីការធ្វើតេស្តអាវុធថ្មីៗរបស់កូរ៉េខាងជើង ក្នុងការតវ៉ាចំពោះសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕
ប្រភព៖ ក្រសួងព័ត៌មាន