បរទេស៖ លោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) អ្នកនាំពាក្យផ្លូវការរបស់ប្រធានាធិបតីតួកគីបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានអាណាដូលូ (Anadolu) ថា ប្រទេសតួកគីមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីទេ ហើយមានបំណងបន្តអនុវត្តគោលនយោបាយនេះ ។
លោកបាននិយាយថា «យើងមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មនេះទេ ព្រោះវាមិនត្រូវបានណែនាំដោយអង្គការសហប្រជាជាតិ។ យើងទទួលស្គាល់ និងគាំទ្រសិទ្ធិរបស់អ៊ុយក្រែនក្នុងការការពារ ក៏ដូចជាការពារគោលការណ៍នៃបូរណភាពទឹកដី។ ហើយយើងបានបន្តអនុវត្តគោលនយោបាយតុល្យភាពនេះរហូតមកដល់ពេលនេះ ហើយនឹងបន្តធ្វើវា»៕
ប្រភព៖ ក្រសួងព័ត៌មាន