បរទេស៖ ប្រធានទីភ្នាក់ងារគោលនយោបាយសារពើពន្ធនៃក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក ហ្វេប្រ៊ីអូ កាការីប៊ូ (Febrio Kacaribu) បាននិយាយថា ការពង្រឹងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់ប្រទេសឥណ្ឌូណេស៊ី គឺបង្ហាញពីសុទិដ្ឋិនិយមក្នុងចំណោមកត្តាសំខាន់ៗក្នុវិស័យធុរកិច្ច។
លោក កាការីប៊ូ បាននិយាយថា ឧស្សាហកម្មផលិតកម្មដែលកំពុងបន្តពង្រីកបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី ចំពេលដែលសេដ្ឋកិច្ចពិភពលោកដែលនៅតែត្រូវបានគ្របដណ្ដប់ដោយនិន្នាការនៃការធ្លាក់ចុះ និងភាពមិនច្បាស់លាស់។
វិស័យផលិតកម្មក្នុងស្រុកបានពង្រីកជាបន្តបន្ទាប់ពេញមួយត្រីមាសទីមួយនៃឆ្នាំនេះ ជាមួយនឹងសូចនាករ PMI កើនឡើងដល់កម្រិត ៥១,៩ នៅក្នុងខែមីនា ពីចំនួន ៥១,២ កាលពីក្នុងខែកុម្ភៈ។
យោងតាមលោក កាការីប៊ូ បានឱ្យដឹងថា មានការចង្អុលបង្ហាញថា កម្រិតនៃតម្រូវការក្នុងស្រុកបានបន្តកើនឡើង ដែលគាំទ្រដល់សកម្មភាពផលិតកម្មក្នុងចំណោមតម្រូវការនាំចេញដែលមានភាពតានតឹង។
លើសពីនេះទៀត ការចែកចាយ និងភស្តុភារបានបន្តមានភាពប្រសើរឡើងក្នុងរយៈពេលពីរខែចុងក្រោយនេះ និងអាចជំរុញសកម្មភាពផលិតកម្មនៅក្នុងប្រទេស៕
ប្រភព៖ ក្រសួងព័ត៌មាន