ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការនគរបាលខេត្តពោធិ៍សាត់ ជាក់ស្តែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ កម្លាំងអធិការដ្នាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្នាននគរបាលស្រុកកណ្ដៀង បានបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយជនសង្ស័យមានគ្នាចំនួន ០៥នាក់ ជិះម៉ូតូចំនួន ០២គ្រឿង ធ្វេីសកម្មភាព កាប់ ទៅលេីជនរងគ្រោះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង៤៩នាទី រំលងអាធ្រាត្រ បណ្ដាលឲ្យរបួសធ្ងន់មនុស្សចំនួន ០៣នាក់ នៅចំនុច ការ៉ាសសាំង ប៉ាប៉ា ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
+ ជនសង្ស័យ
១. ឈ្មោះ ស្នូក សារុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅដេីមភូមិកំពុងសំបួរ ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
២. ឈ្មោះ ផាន រ៉ាវុធ ហៅវែង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសំបួរ ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
៣. ឈ្មោះ រ៉េត ហៀង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរៈកម្មករ រស់នៅភូមិអិនឈៀ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ (ចំពោះជនសង្ស័យ ០២នាក់ផ្សេងទៀតកំពុងគេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរក)
+វត្ថុតាង
១. កាំបិតផ្គាក់ ចំនួន ០១ដេីម
២. ពូថៅ ចំនួន ០១ដេីម។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដេីម្បីចាត់ការតាមនីតិវិធី៕