បរទេស៖ យោងតាមមជ្ឈមណ្ឌលជាតិរញ្ជួយដី (NCS) បានឱ្យដឹងថា ការរញ្ជួយដីមួយកម្រិត ៤,៣រ៉ិចទ័របានកើតឡើងនៅចម្ងាយ ១០៣គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហ្វាយហ្សាបាដ (Fayzabad) របស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យវេលាម៉ោង ១៦:៣៣ ម៉ោងក្នុងស្រុក។
ការរញ្ជួយដីកម្រិត ៤,៣រ៉ិចទ័រនោះបានកើតឡើងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:៣៣ ម៉ោងក្នុងស្រុក ដែលមានរយៈទទឹង ៣៦,៨៧ រយៈបណ្តោយ ៧១,៦៨ និងជម្រៅ ១៣០គីឡូម៉ែត្រ នៅតំបន់ភាគអាគ្នេយ៍ដែលមានចម្ងាយពីទីក្រុងហ្វាយហ្សាបាដ ១០៣គីឡូម៉ែត្រក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន